ការរៀបចំរោងចក្រសំរាប់ឆ្នាំ២០១៦
ក្រុមហ៊ុន ខេមបូឌាន ខេមិខល សឹបផ្លាយ (ខាំ ផែន) ជាក្រុមហ៊ុនផលិតថ្នាំពណ៌ខ្មែរមួយដែល បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅក្នុងឆ្នាំ ២០០៤ ទន្ទឹមនិងការវិវឌ្ឍន៍យ៉ាង ឆាប់រហ័សលើវិស័យស្ថាបត្យកម្មសំណង់នៅទូទាំងប្រទេស ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការនាំចូលទំ និញពីបរទេស។ មកដល់ត្រឹមឆ្នាំ២០១៤ ដែលមានរយៈពេលត្រឹមតែ១០ឆ្នាំប៉ុណ្ណុះ ក្រោមកិច្ចដឹក នាំ ប្រកបដោយទេព្វកោសល្យ និងទស្សនវិស័យដ៏ច្បាស់លាស់ ពីថ្នាក់ដឹកនាំ ជាមួយនឹងឆន្ទៈតស៊ូ ព្យាយាមដ៍មោះមុត ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ បានប្រែក្លាយក្រុមហ៊ុន ដ៏តូចមួយឱ្យឈានមកជាក្រុមហ៊ុនមួយដែលមានឈ្មោះបោះសំលេងលើទីផ្សារ មានការទទួលស្គាល់ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស លើគុណភាពផលិតផល សេវាកម្ម និង កេរ្តិ៍ឈ្មោះលើភាពជាអ្នកដឹកនាំ។ លើសពីនេះទៀត ខាំ ផែន ក៏ជាក្រុមហ៊ុនក្នុងស្រុកមួយដែលមាន ផលិតផល អាចប្រកួតប្រជែងជាមួយ ក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិ ដែលមានអាយុរាប់រយឆ្នាំបាន ។ ក្រុមហ៊ុននេះត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយជនជាតិខ្មែរបីរូបគឺ(១) លោក សំ ពូក (២) លោក សោម សម្បត្តិ និង (៣) លោក អ៊ីវ គឹមសួ។
ថ្មីៗនេះក្រុមហ៊ុនបានប្ដូរទីតាំងរោងចក្រថ្មី នៅតាមបណ្ដោយផ្លូវចំការដូវ (២១៧) ដែលបានបើកសម្ភោធនៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៦។
អំពីផលិតផល
គ្រប់ផលិតផលរបស់ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ ត្រូវបានផលិតឡើងក្រោមបច្ចេក វិទ្យា និងស្តង់ដារចំរុះ ពីប្រទេសអាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ និងអាមេរិក។ រាល់ការអភិវឌ្ឃន៍ផលិតផលថ្មីនិមូយៗ ត្រូវស្ថិតក្រោមការស្រាវជា្រវ និងពិសោធន៍ យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវនិងអភិវឌ្ឃ ចាប់ពីរយៈពេល ០៦-១២ ខែ។
គោលការរបស់ខាំផែនទៅលើបុគ្គលិក
យើងអភិវឌ្ឃសមត្ថភាពរបស់បុគ្គលិក ស្របពេលជាមួយការអភិវឌ្ឃន៍ក្រុមហ៊ុន។ ដោយយល់ថាគ្រប់គ្នា មិនថា នាយក អ្នកគ្រប់គ្រង អ្នកប្រតិបត្តិ អ្នកគ្រប់គ្រងថ្នាក់កណ្តាល បុគ្គលិកធម្មតា និងកម្មករ ទាំងអស់គ្នាជាអ្នកធ្វើអោយអាជីវកម្មមានដំណើរការ និងជាអ្នកចាត់ចែងការងារក្នុងក្រុមហ៊ុនទាំងមូល ដូច្នេះយើងត្រូវតែផ្តល់តម្លៃ និងបណ្តុះបណ្តាលមនុស្សរបស់យើងអោយបានល្អជាទីបំផុត។